Dev-C++ គឺជា integrated development environment (IDE) ដែលបានដាក់ឲ្យប្រើប្រាស់ដោយសេរី និងឥតគិតថ្លៃក្រោមការឧបត្ថម្ភរបស់ GNU General Public License ។ ប្រហាក់ប្រហែលទៅនឹង Turbo C++ ដែរ Dev-C++ អនុញ្ញាតឲ្យយើងអាចសរសេរកម្មវិធីដោយប្រើភាសា C និង C++ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងត្រូវការ Configure បន្ថែម ទើបអាចសរសេរកូដ Graphic បាន ។ ដូចនេះ សូមចាប់ផ្តើមជាមួយ សំបុកអាយធី ទាំងអស់គ្នា។
ជាដំបូងសូមធ្វើការទាញយក Dev-C++
សូមចុច នៅទីនេះ បន្ទាប់មកសូមទាញយកកញ្ចប់ Graphics.zip នៅទីនេះ ។ បន្ទាប់ពីដំឡើង Dev-C++ រួច សូមចូលទៅកាន់ទីតាំងរបស់ Dev-C++ ដែលជាទូទៅគឺ C:Dev-Cpp ។
ដោយពន្លាកញ្ចប់ Graphics.zip សូមបញ្ចូលឯកសារ(file)ឈ្មោះ libbgi.a ទៅកាន់ថតឯកសារ (folder) lib។ សូមបញ្ចូល ឯកសារឈ្មោះ graphics.h ទៅកាន់ថតឯកសារ include ។
បន្ទាប់មក សូមបើកកម្មវិធី Dev-C++
សូមធ្វើការបង្កើត Project ថ្មីដោយចុច File (Menu) > New > Project ។
បន្ទាប់មកទៀត សូមជ្រើសយក Empty Project និងជ្រើសយក C++ Project ដូចក្នុងរូប។ សូមជ្រើសរើសទីតាំងរក្សាទុក និងចុច Save ។
បន្ទាប់មកទៀត សូម right-click លើ Project ដែលទើបបានបង្កើតនោះ រួចជ្រើសយក Project Option ។
សូមបើកឯកសារឈ្មោះ library.txt ដែលបានមកពីកញ្ចប់ graphics.zip និងធ្វើការចម្លងកូដយកមកដាក់ក្នុង Linker នៅក្នុង Parameters tab ដូចក្នុងរូប រួចចុច OK ។
បន្ទាប់មកទៀត សូមរក្សាទុក (save) Project នេះម្តងទៀតសម្រាប់ប្រើប្រាស់ថ្ងៃក្រោយ។
បន្ទាប់មកសូមបង្កើត source file ថ្មីមួយ ដោយចុច Ctrl + N នៅលើក្តារចុច។
រួចបញ្ចូលកូដខាងក្រោម (កូដសម្រាប់ការសាកល្បងប៉ុណ្ណោះ)
រួចបញ្ចូលកូដខាងក្រោម (កូដសម្រាប់ការសាកល្បងប៉ុណ្ណោះ)
សូមចុច F9 នៅលើក្តារចុច នោះលោកអ្នកនឹងទទួលបានលទ្ធផលដូចខាងក្រោម៖
0 comments: