Sunday, August 18, 2013

គ្រាប់ចុច​ផ្លូវកាត់​របស់ Windows 8 និង Windows RT

Unknown | Sunday, August 18, 20139:15 PM |

 Windows 8 ទើប​តែ​ចាប់​ផ្ដើម​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ដែល​មាន​បងប្អូន​មួយ​ចំនួន កំពុង​តែ​ចាប់​ប្រើប្រាស់​បណ្ដើរ​ៗ​ហើយ​មើល​ទៅ ​តែ​សម្រាប់​ខ្ញុំ​វិញ ​ខ្ញុំ​រក​មិន​ទាន់​ឃើញ​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឈប់​ប្រើ Windows 7 នោះ​ទេ ​ព្រោះ​ខ្ញុំ​ជា​អ្នក​ប្រើ Desktop សាមញ្ញ មិន​ត្រូវ​ការ​ចុច​បញ្ជា​ច្រើន​តង់។ ប្លកអាក្បាលធំ​សូម​លើក​យក គ្រាប់ចុច​ផ្លូវ​កាត់​របស់ Windows 8 សំខាន់ៗ​​មក​បង្ហាញ​ជូន​ ដើម្បី​ងាយស្រួល​ចូល​ទៅ​ប្រើ​មុខងារ​ចាំបាច់​មួយ​ចំនួន។

   បើ​លោកអ្នក​ជា​អ្នក​ប្រើ Windows 8 ជាមួយ Tablate នោះ គ្រាប់ចុច​ផ្លូវ​កាត់​ (shortcut key) ខាងក្រោម​នេះ​មិន​សំខាន់​អី​ទេ តែ​បើ​លោកអ្នក​ជា​អ្នក​ប្រើ Windows 8 ជាមួយ desktop និង laptop ដែល​គ្មាន​អេក្រង់ Touchscreen នោះ លោក​អ្នក​ត្រូវ​តែ​ដឹង​ឲ្យ​បាន​ច្បាស់ ​នូវ​រាល់​មុខងារ​ដែល Microsoft ទើប​តែ​បន្ថែម​នៅជំនាន់ Windows 8 នេះ ព្រោះ​ថា​បើ​មិន​ដឹង​អំពី គ្រាប់​ចុច​ផ្លូវ​កាត់​ទេ​នោះ ​នឹង​ធ្វើ​ឲ្យ​លោកអ្នក ​"ស្ពឹក​ស្រពន់" ​ក្នុង​ការ​ប្រើ Windows 8 ដែល​វា​ខុស​ពី Windows 7 ដែល​លោកអ្នក​មិន​ប្រើ​គ្រាប់ចុច​ផ្លូវ​កាត់​ក៏​បាន​ដែរ។ សូម​មើល​ខាង​ក្រោម​នេះ ជាពិសេស​អ្នក​ប្រើ Windows 8 ៖

គ្រាប់ចុច

សកម្មភាព

Win + Start Typing
ស្វែងរក​ក្នុង​កុំព្យូទ័រ​របស់​អ្នក
Ctrl + Plus (or) Ctrl + Minus
ពង្រីក​ ឬ បង្រួម​ផ្ទៃ Windows
Ctrl + Scroll Wheel
ពង្រីក​ ឬ បង្រួម​ផ្ទៃ Windows ដោយ​​រមូល​របស់​​ម៉ៅ
Win + C
បើក Charms
Win + F
ស្វែង​រក​ឯកសារ​ដោយ​ប្រើ​ផ្ទាំង charm
Win + H
បើក​ការ​ចែករំលែក​តាម Charm
Win + I
បើក​មុខងារ​កំណត់ Charm
Win + J
ប្ដូរ​ផ្ទាំង main app និង snapped app
Win + K
បើក​ឧបករណ៍​ក្នុង charm
Win + O
ផ្ទាំង​ចាក់សោ​
Win + Q
ស្វែង​រក App ដោយ​ប្រើ charm
Win + W
បើក​ការ​ស្វែង​រក​ charm ដើម្បី​ស្វែង​រក​ការ​កំណត់
Win + Z
បង្ហាញ​ពាក្យ​បញ្ជា​បើ​មាននៅ​ក្នុង app ណាមួយ
Win + Space
ប្ដូរ​ភាសា​របស់​ក្ដារចុច
Win + Ctrl + Space
ផ្លាស់​ប្ដូរ​ការ selected មុន
Win + Tab
បើក​ផ្ទាំង​លាក់​កម្មវិធី​ដែល​កំពុង​ដំណើរការ
Win + Ctrl + Tab
បើក​ផ្ទាំង​លាក់​កម្មវិធី​ដែល​កំពុង​ដំណើរការ និង ខ្ទាស់​ដាក់ចូល
Win + Shift + Tab
បើក​ផាំង​លាក់​កម្មវិធី និង ​ជ្រើសរើស
Win + PgUp
ចល័ត​ទីតាំង Start screen និង apps ទៅ​អេក្រង់​ខាង​ឆ្វេង
Win + PgDown
ចល័ត​ទីតាំង Start screen និង apps ទៅ​អេក្រង់​ខាង​ស្ដាំ
Win + Shift + Period(.)
ខ្ទាស់​កម្មវិធី​ទៅ​ផ្នែក​ខាង​ឆ្វេង
Win + period (.)
ខ្ទាស់​កម្មវិធី​ទៅ​​ផ្នែក​ខាង​ស្ដាំ

ចំណាំ៖ Charm គឺ​ជា​របា​ដែល​បង្កប់​នៅ​​ផ្នែក​ខាង​ស្តាំ​នៃ​អេក្រង់ ដែល Microsoft បង្កើត​ឡើង​ក្នុង​ Windows 8 ​ដើម្បី​អេក្រង់​ Touchscreen 

If you found this post helpful. Share, Subscribe or Read Related Articles.

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 comments:

មតិយោបល់អ្នកអាន

Followers

Blog Archive

រក្សាសិទ្វិ © 2013 អាយធី​ ចែករំលែក
IT-Saby. រក្សាសិទ្វិដោយ ហេង សុទ្រី.
back to top