សួស្ដី សុំសួរថាតើមានអ្នកប្រើ Windows 8
ចំនួនប៉ុន្មាននាក់ហើយ? ចំណែកខ្ញុំឯណេះអត់ប្រើ Windows 8
ទេគឺនៅតែប្រើ Windows 7 ដដែលព្រោះវាស្រួលប្រើមិនសាំញ៉ាំ
ងាយស្រួលគ្រប់គ្រង មិនខ្ជះខ្ជាយអ៊ីនធឺណិតដោយសារតែ Metro UI
ដែលដើរគ្រប់ពេលនោះទេ ដូច្នេះខ្ញុំក៏សម្រេចចិត្តថាចាំប្រើ
Windows 9 វិញក្រែងលោមានអ្វីគ្រាន់បើជាង Windows 7។
ប្លកអាក្បាលធំសូមជូនកម្មវិធីមួយឈ្មោះថា WinaeroGlass
មានតួនាទីធ្វើឲ្យគ្រប់ផ្ទាំងស៊ុម WIndows 8
មានសភាពថ្លាឆ្វង់ដូចកញ្ចក់មើលធ្លុះទៅផ្ទៃខាងក្រោយយ៉ាងច្បាស់
សូមមើលពីប្រើខាងក្រោមនេះ ៖
- ចូលទៅតំណនេះ
http://winaero.com/request.php?49 ។
- រមូលចុះរកមើល និងចុចលើឆ្នុច Download ដើម្បីទាញយកកម្មវិធី WinaeroGlass។
- ពន្លាវាជាមួយកម្មវិធី Winrar។
- ចុចដំណើរការកម្មវិធី WinaeroGlass (លោកអ្នកត្រូវ Logoff ឬ restart ម៉ាស៊ីនកុំព្យូទ័រដើម្បីទទួលបានលទ្ធផល)។
គំរូលទ្ធផលដែលបានប្រើ WinaeroGlass
ចំណាំ : កម្មវិធី WinaeroGlass អត់ទាន់មានរូបរាង UI នៅឡើយទេ
ទៅអនាគតវានឹងមានរូបរាងក្នុងការបញ្ជាប្រើប្រាស់។
ហើយកម្មវិធីនេះដែរអាចដំណើរការទាំង 32-bit និង 64-bit នៃ Windows 8។
0 comments: