តាំងពី Google បង្កើតកម្មវិធី browser ដែលមានឈ្មោះថា Chrome រួច មកដល់ពេញឥឡូវចំនួនអ្នកប្រើប្រាស់កម្មវិធីនេះកើនរាល់ខែ គឺកើនលើសពីអ្នកប្រើ Firefox ទៅទៀត។ អ្នកប្រើ Chrome គេពេញចិត្តនឹងកម្មវិធីមួយហ្នឹងដោយសារមាន Add-on ច្រើន មានហ្គេមលេងទៀតផង។ តែចំពោះខ្ញុំ ខ្ញុំពេញចិត្តនឹងការប្រើ Firefox ជាងដោយសារតែកម្មវិធីមួយនេះ មានត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ ដែល browser ដទៃមិនមាន។
ប្លកអាក្បាលធំសូមណែនាំ Add-on របស់ Firefox មួយគឺ Tube Enhancer Plus ដែលវាមានតួនាទីបន្ថែមមុខងារជាច្រើនទៅឲ្យគេហទំព័រ Youtube ឲ្យងាយស្រួល ដោយផ្ដល់មុខងារបញ្ជា និងកំណត់ មានដូចជា ៖
- បិទរាល់ការផ្សាយពាណិជ្ជកម្មក្នុងវីដេអូ។
- ទាញយកវីដេអូជាប្រភេទ 3GP (វីដេអូសម្រាប់ទូរស័ព្ទធុនខ្សោយ), FLV, MP4, WebM, HD ជាដើម។
- ចាក់វីដេអូទៅកាន់ទំហំ HD ដោយស្វ័យប្រវត្តិ ឬទម្រង់ផ្សេងៗទៀត។
- កំណត់ បិទ/បើក ការចាក់វីដេអូដោយស្វ័យប្រវត្តិ។
- ទស្សនាវីដេអូតន្ត្រីកំពូលៗទៅតាមប្រទេសនានានៅរបាខាងឆ្វេង។
- រក្សាទុកបញ្ជីវីដេអូដែលអ្នកចូលចិត្ត និងមើលវានៅរបាខាងឆ្វេង។
- ធ្វើឲ្យផ្ទៃផ្សេងៗស្រអាប់ ទុកតែវីដេអូ (បិទភ្លើងនៅពេលមើល)។
- លេងសាឡើងវិញជាមួយវីដេអូដែលអ្នកមានមើលជាច្រើន។
- អាចប្ដូររូបរាង (theme) គេហទំព័រ Youtube។
- និងមុខងារដទៃជាច្រើនទៀត...។
៙ Tube Enhancer Plus ៖
- ចូលទៅដំឡើង Tube Enhancer Plus ដែលមានទំហំប្រហែល 10MB ។
ចុចទីនេះចំណាំ ៖ បើមិនចេះដំឡើងសូមមើល
របៀបទាញយក Add-ons របស់ Firefox ទុកដំឡើងនៅពេលគ្មានអ៊ីនធឺណិត។
បញ្ជាក់! ៖ ពេលលោកអ្នកដំឡើងរួចហើយ នៅលើកដំបូងនោះសូមចុចលើរូបតំណាងកម្មវិធីបន្ថែម
Tube Enhancer Plus ដែលនៅលើរបា Firefox (សូមមើលរូបខាងក្រោម)
៙ មុខងារខ្លះ ៖
 |
| button (ឆ្នុច) ដែលដាក់បញ្ចូលក្នុង Youtube ដោយ Tube Enhancer Plus |
 |
| អ្នកអាចទាញយកវីដេអូដោយមិនត្រូវការកម្មវិធីបន្ថែមផ្សេងទៀតឡើយ |
 |
| អ្នកអាចទស្សនាកំពូលវីដេអូតន្ត្រី 50 ព្រមជាមួយការគេហទំព័រផ្សេងៗ |
 |
| នេះជាការបង្ហាញពីបញ្ជីវីដេអូដែលកំពុងលេងនៅរបាខាងឆ្វេង |
 |
| អាចបន្លែងទៅជា MP3/ACC (សម្រាប់តែអ្នកប្រើ Windows តែប៉ុណ្ណោះ!) |
 |
| លោកអ្នកអាចចូលទៅបើកបញ្ជីចំណូលចិត្តផ្ទាល់ពីម៉ឺនុយ |
 |
| មុខងារធ្វើឲ្យផ្ទៃដទៃក្រៅពីវីដេអូស្រអាប់ |
 |
| ប្ដូរស្បែក Youtube ផ្សេងៗទៅតាមការចូលចិត្ត |
 |
| ផ្ទាំងកំណត់លក្ខណៈសណ្ឋាន |
 |
| កំណត់ការចាក់វីដេអូ |
 |
កំណត់កំពូលវីដេអូ 50 មើលទៅតាមប្រទេស
|
0 comments: