ដោយសារតែទូរស័ព្ទទំនើប Android មានច្រើនជម្រើស និងមានតម្លៃច្រើនប្រភេទ ទើបបច្ចុប្បន្នគេសង្កេតឃើញថា ទូរស័ព្ទប្រភេទនេះកំពុងពេញនិយមប្រើយ៉ាងច្រើនពីអ្នកដែលប្រើទូរស័ព្ទទំនើប ។ យ៉ាងណាមិញតាមរយៈទូរស័ព្ទទាំងនោះធ្វើឲ្យការប្រើប្រាស់បណ្ដាញសង្គម Facebook នៅលើ ទូរស័ព្ទ Android ក៏មានច្រើនផងដែរ ។ ដូច្នេះថ្ងៃនេះពពកសូមនាំយកនូវវិធីសាស្ត្រមួយចំនួនដែលអាចឲ្យលោកអ្នកធ្វើការទាញយកនូវរូបភាពពី Facebook តាមរយៈទូរស័ព្ទ Android។
កម្មវិធី Facebook នៅលើទូរស័ព្ទ Android មិនអនុញ្ញាតឲ្យយើងធ្វើការទាញយកនៅរូបភាពបាននោះទេ ។ ដូច្នេះដើម្បីអាចទាញយករូបភាពចេញពី Facebook បានតាមរយៈទូរស័ព្ទ Android យើងត្រូវធ្វើការដំឡើងនូវកម្មវិធីមួយឈ្មោះថាFacebook Photo Downloader ហើយកម្មវិធីនេះនឹងផ្ដល់ភាពងាយស្រួលបំផុតក្នុងការទាញយករូបភាពពី Facebook ។
បន្ទាប់ពីបានដំឡើងកម្មវិធីខាងលើរួច នោះលោកអ្នកនឹងអាចធ្វើការទាញយកនូវរូបភាពទាំងឡាយចេញពី Facebook ដែលត្រូវបានកំណត់សិទ្ធិត្រឹមត្រូវសម្រាប់អ្នក ចេញពី profile នរណាម្នាក់ដោយមិនមានការរំខាន នឹងថែមទាំងមិនបាត់ទំហំ file ផងដែរ ។
ជំហានទាញយក៖
- បើកកម្មវិធី Facebook ដែលចេញដោយក្រុមហ៊ុន Facebook
- ស្វែងរករូបដែលអ្នកពេញចិត្ត
- ចុចយក button ‘Share’
- ជ្រើសយក ’1Click Save’ នោះរូបភាពនឹងត្រូវទាយយក និងរក្សាទុកនៅក្នុង internal storage នៃទូរស័ព្ទដែលមានឈ្មោះ folder ថា “ Facebook Pics”
សរុបសេចក្ដីមកកម្មវិធីខាងលើ ពិតជាផ្ដល់ភាពងាយស្រួលដល់ការទាញយករូបភាពពី Facebook ហើយម្យ៉ាងវិញទៀតកម្មវិធីនេះ ថែមទាំងត្រូវបានផ្ដល់ជូនឲ្យទាញយក និងប្រើប្រាស់ដោយមិនគិតថ្លៃផងដែរ ។
សាកល្បងប្រើនូវកម្មវិធី Facebook Photo Downloader ពី Google Play Store នៅថ្ងៃនេះ !
វិធីសាស្ត្រម្យ៉ាងទៀតប្រសិនបើអ្នកមាននូវកម្មវិធីមួយចំនួនដែលជាកម្មវិធី Edit រូបភាពនោះអ្នកក៏អាចទាញយកនូវរូបភាពពី Facebook តាមរយៈកម្មវិធីទាំងនោះផងដែរ ។
វិធីទាញយក៖
- បើកម្មវិធី Facebook
- ជ្រើសរូបពេញចិត្តរួច ជ្រើសយក button ‘Share’
- បន្ទាប់មកចុចលើកម្មវិធី Edit រូបនោះ(ដូចជា Photo Editor ឬ Picasa ជាដើម)
- ធ្វើការ Save រូបនោះតាមរយៈកម្មវិធីដែលកំពុងបើក
បញ្ជាក់ ចំពោះវិធីខាងលើ យើងមិនប្រាកដថា អាចរក្សាទំហំ file នៃរូបទាំងនោះឲ្យនៅដូចដើម ឬយ៉ាងណាទេ តែអ្នកគឺ ពិតជាអាចទាញយករូបពី Facebook បានយ៉ាងពិតប្រាកដ ៕
0 comments: