នៅក្នុង Registry យើងអាចកែប្រែតំលៃ មិនអោយកម្មវិធីមួយឬច្រើនដែលមានកន្ទុយ .exe, .com, .bat, .pif, ឬ .msc ដំណើរការបាន ឬក៏កំណត់អោយរាល់ពេលយើងបើកកម្មវិធីអ្វីក៏វាចេញកម្មវិធីតែមួយ ។ ឧទាហរណ៏ថា នៅពេលយើងបើកកម្មវិធីណាក៏ដោយ ក៏ត្រូវតែលោតកម្មវិធី Notepad មកដែរ ។
ដើម្បីធ្វើបែបនេះ យើងត្រូវចូលទៅកាន់ Start > run > វាយ ” regedit “
រួចចូលទៅកាន់ទីតាំងដូចខាងក្រោម :
HKEY_CLASSES_ROOT\exefile\shell\open\command\
បើយើងចង់បិទមិនអោយកម្មវិធីណាមួយបើកបាន គ្រាន់តែចុចពីរដងលើ Key Default > លុបចោលទាំងអស់
បើយើងចង់អោយរាល់ពេលបើកកម្មវិធីណា ក៏លោកចេញតែកម្មវិធី Notepad គ្រាន់តែដាក់តម្លៃ Default Value = Notepad.exe
0 comments: