Windows 8 បន្ថែមមកជាមួយលក្ខណៈថ្មីៗជាច្រើនធ្វើលោកអ្នកពេញចិត្ត និងប្រើប្រាស់ជាមួយវា។ ដោយឡែកវាក៏បានលាក់នូវមុខងារ Start ប៊ូតុង ដែលជាហេតុធ្វើឲ្យចំនាយពេលយូរលើការបិទម៉ាស៊ីនកុំព្យូទ័រ។ យើងសូមលើកយកពីរបៀប Shutdown យ៉ាងល្បឿនមកបង្ហាញដល់លោកអ្នក។
ជាដំបូងចុចMouse ខាងស្តាំលើ Desktop រួចបង្កើត Shortcut ថ្មីមួយ។
ក្រោមកសូមវាយបញ្ចូលពាក្យនេះដាក់ប្រអប់: shutdown /s /t 0 បន្ទាប់ចុច Next ប៊ូតុង។


ក្រោយពីបានបង្កើត Shortcut រួចហើយចុច Mouse ខាងស្តាំលើ Shortcut រួចយកពាក្យ Properties ។

បន្ទាប់ចុចលើ Change Icon ប៊ូតុង។

មានរូប icon ជាច្រើន ហើយលោកអ្នកអាចជ្រើសរើសវាយកមក ប្រើប្រាស់ ដើម្បីដាក់លើ Shortcut ថ្មីនោះ។

ចុងបញ្ចប់លោកអ្នកទទួលបានការ Shutdown បានយ៉ាង ងាយស្រួល គ្រាន់ចុចលើ shortcut នោះជាការស្រេច៕

0 comments: